(សៀមរាប)៖ លទ្ធផលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ក្នុងមណ្ឌលខេត្តសៀមរាប បានចេញជាលទ្ធផលហើយគឺ ចំណាត់ថ្នាក់លេខ១ កងពលតូចអន្តរាគមន៍លេខ៧ ,ចំណាត់ថ្នាក់លេខ២ យុវនស្ម័គ្រចិត្តសសរស្តម្ភ, ចំណាត់ថ្នាក់លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងចំណាត់ថ្នាក់លេខ៤ យុវជនសៀមរាប។
ដោយការប្រកួតនេះគឺរវាងក្រុម កងពលតូចអន្តរាគមន៍លេខ៧ ៣-០ យុវជនសៀមរាប និងក្រុមកងពលតូចអន្តរាគមន៍លេខ៩ ២-៣ យុវជនស្ម័គ្រចិត្តសសរស្តម្ភ។
ដែលការប្រកួតនេះមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១ , លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។ ពូល A : កងពលតូចអន្តរគមន៍លេខ៧, កងពលតូចអន្តរគមន៍លេខ៩, វិទ្យាល័យ១០មករា ១៩៧៩ និង Angkor Guide និងពូល B: យុវជនសៀមរាប, យុវជនស្វាយធំ, យុវជនស្ម័គ្រចិត្តសសរស្តម្ភ, វិទ្យាល័យបាគង។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ក្នុងមណ្ឌលខេត្តសៀមរាប ដែលបានចាប់ផ្ដើមនៅថ្ងៃទី១៧-២២ ខែឧសភា ឆ្នាំ២០១៦ បានបញ្ចប់ហើយ តែនឹងបន្ដទៅកាន់បណ្ដាខេត្ដផ្សេងៗទៀតទូទាំងកម្ពុជា។
សូមរងចាំទស្សនាការប្រកួតបាល់ទះ ពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ទាំងអស់គ្នាដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕