(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកោះអញ្ជើញជាសាធារណៈ ឲ្យលោក ហៅសុវណ្ណ ច័ន្ទរតនា នាយកប្រតិបត្តិក្រុមហ៊ុន MOLY EXPRESS (CAMBODIA) CO., LTD. ដើម្បីចូលមកបំភ្លឺ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ជាកំហិតនៅទីស្តីការក្រសួង ពាក់ព័ន្ធបណ្ដឹងរបស់ប្រជាពលរដ្ឋលើករណីឆបោក និងមិនអនុវត្តកិច្ចសន្យាទិញសិទ្ធិ និងម៉ាក់សញ្ញា (Franchise) អាជីវកម្មបញ្ញើឆាប់រហ័ស។
ក្នុងលិខិតអញ្ជើញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងករណីនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ នៅតែបន្តគេចវេះ មិនចូលរួមបំភ្លឺតាមកាលបរិច្ឆេទកំណត់ខាងលើទេ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
ខាងក្រោមនេះ ជាលិខិតអញ្ជើញរបស់ក្រសួងប្រៃសណីយ៍៖