(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំរបស់ជនពិការ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែអរគុណប្រទេសឥណ្ឌូនេស៊ី ដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីវៀតណាម សុំពន្យារពេលព្រោះវិបត្តិកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាកម្ពុជា ដែលដណ្តើមបានមេដាយទ្វេដងពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបាន មិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខន្ធនៃការគោរពច្បាប់ការប្រកួត ដោយមិនប្រើសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន សម្រេចចាត់ចែងផ្តល់ជើងហោះហើរពិសេសដឹកប្រតិភូកីឡាប៉ារ៉ាហ្គេមរបស់កម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយទៅជាឧបសគ្គក្នុងការសម្រេចនយោបាយប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យបង្ហាញលេខគណនីមូលនិធិបោសសំអាតមីន ជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួម។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «របបប្រធាន» មិនតម្រូវឱ្យមានការបោះឆ្នោត ឬឯកភាពពីមតិផ្សេងៗនោះទេ។
* សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យអ្នកប្រើប្រាស់រថយន្តចង្កូតស្តាំ ចូលទៅបង់ពន្ធ តែមិនបាច់ដូរចង្កូតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតនេះសម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជាត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ តែរថយន្តនាំចូលថ្មី មិនឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវសុំកុំឱ្យមានការនាំរថយន្តចង្កូតស្តាំចូលមកប្រទេសកម្ពុជាបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រលកនៃការឆ្លងជំងឺកូវីដ១៩ បានកម្រើកឡើងវិញ ដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រុមហ៊ុនស្កាយអង្គរ ដែលបានជួយដឹកកីឡាករ កីឡាការិនីទៅប្រកួតនៅឥណ្ឌូនេស៊ី។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកីឡាករទៅចាក់ដូសទី៤ និងទី៥ មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី បើសិនដល់ពេលវេលាកំណត់។
* សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាស់ធម្មតា ២លាន ម៉ាស N95 ចំនួន ២០ម៉ឺន ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន១០០គ្រឿង និងថវិកា ១លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសន្សំសំចៃថាមពលអគ្គិសនី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគលើថាមពលអគ្គិសនីឈានចូលដល់ការខាតបង់ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃទេ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគ្គសិនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ នៅឆ្នាំ២០២២នេះ បណ្តាលមកពីវិបត្តិសង្គ្រាម និងការដាក់ទណ្ឌកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរមានការពិចារណាលើនយោបាយ នៃការដាក់ទណ្ឌកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការខាតបង់ការវិនិយោគលើថាមពលអគ្គិសនី ដោយសារតែការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចចង់បញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ដោយប្រើចលនាជាតិផ្ទាល់។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបោសសំអាតមីន ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ លុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋចំពោះគ្រាប់មីន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការខាតបង់ការវិនិយោគលើថាមពលអគ្គិសនី ដោយសារតែការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចចង់បញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ដោយប្រើចលនាជាតិផ្ទាល់។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបោសសំអាតមីន ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ លុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋចំពោះគ្រាប់មីន។
* សម្តេចតេជោ ហ៊ុន សែន អង្វរដល់នារីខ្មែរលេង Tik Tok ឱ្យរក្សាភាពថ្លៃថ្នូររបស់ខ្មែរ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់កីឡាករ កីឡាការិនី និងប្រតិភូម្នាក់ៗ ៥០០ដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង១០៖២៥នាទីនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News៕