(អូស្ត្រាលី)៖ សប្បុរសជនខ្មែរជាច្រើនរូប នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដល់សហគមពលរដ្ឋខ្មែរ នៅទីក្រុងស៊ីដនី-Sydney ប្រទេសអូស្ត្រាលី នាពេលកន្លងមក។
ពិធីប្រគល់គ្រឿងឥស្សរិយយស មេដាយថ្នាក់មហាសេនា, មេដាយថ្នាក់ធិបឌិន និងមេដាយថ្នាក់សេនា បានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ចាន់ រតនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌៕