(យេម៉ែន)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅមុននេះបន្តិចបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤៥នាក់ បានស្លាប់ និងជាច្រើននាក់បានរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនគ្រាប់ នៅក្នុងទីក្រុង Aden ប្រទេសយេម៉ែន។
យោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក បានឲ្យដឹថា មានរថយន្តពីរគ្រឿងបានបើកសំដៅមកកន្លែងបន្ទាយទាហារមួយក្នុងតំបន់ Khormaksar ស្របពេលដែលទាហារជាច្រើនកំពុងតែប្រមូលផ្ដុំគ្នា ហើយក្រុមអត្តឃាតក៏បំផ្ទុះគ្រាប់បែក ជាមួយរថយន្តតែម្ដង ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច៤៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ គេនៅមិនទាន់ដឹងថាជាទង្វើរបស់ក្រុមណានោះទេ គ្រាន់តែដឹងពេលនេះ អ្នករបួសត្រូវបានអាជ្ញាធរ និងទាហារបញ្ជួនទៅកាន់មន្ទីរពេទ្យក្បែរកន្លែងកើតហេតុ៕