Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មីយ៉ាន់ម៉ា និងថៃ សហការគ្នាបង្កើតឧទ្យាន ទាញយកថាមពលអគ្គិសនីពី ខ្យល់ និងព្រះអាទិត្យដើម្បីការពារបរិស្ថាន

23-05-2016 13:44

(រ៉ងហ្គូន)៖ ក្រុមហ៊ុនថៃ និងមីយ៉ាន់ម៉ាបានរួមសហការគ្នាក្នុងការបង្កើតឧទ្យានមួយក្នុងទីក្រុង រ៉ង់ហ្គូន និង Ayeyawaddy របស់មីយ៉ាន់ម៉ា ដើម្បីទាញយកថាមពលពីខ្យល់ និងព្រះអាទិត្យ ដែលវានឹងការពារបរិស្ថានបានយ៉ាងប្រសើរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

ក្រុមហ៊ុន Kamari Panit Ltd របស់ថៃ និង Won Toll របស់មីយ៉ាន់ម៉ាបានចុះហត្ថលេខារួមគ្នា ក្នុងការបង្កើតឧទ្យានខាងលើនេះ ដែលអាចផលិតថាមពលអគ្គិសនី ៣០០ម៉េហ្គាវ៉ាត់ ដើម្បីបម្រើ នៅតំបន់សេដ្ឋកកិច្ចពិសេសរវាងប្រទេសទាំងពីរ ហើយវាក៏ជាគំរូល្អមួយ សម្រាប់បណ្តាប្រទេស នានាក្នុងតំបន់ ក្នុងការអនុវត្តន៍ជំហានដូចគ្នាដើម្បីនិរន្តរភាពបរិស្ថានផងដែរ។

គួរបញ្ជាក់ថា តំណាក់កាលដំបូងក្រុមហ៊ុនថៃបានចំណាយ ១០លានដុល្លារអាមេរិកសម្រាប់គំរោង ទីមួយ។ តំបន់សេដ្ឋកិច្ចពិសេសមីយ៉ាន់ម៉ា-ថៃ នេះ ត្រូវបានគេរំពឹងទុកថានឹងអាចទាក់ទាញ អ្នកវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីកាន់តែច្រើន នៅបណ្តាឆ្នាំខាងមុខ៕