Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រប់អតិថិជនទាំងអស់ នឹងទទួលបានម៉ាស៊ីន ម៉ាយក្រូវ៉េវមួយភ្លាមៗ រាល់ពេលទិញម៉ាស៊ីនត្រជាក់ Samsung

23-05-2016 13:25

(ភ្នំពេញ)៖ រាល់ការជាវម៉ាស៊ីនជាក់ Samsung The Triangle ចាប់ថ្ងៃនេះតទៅ អតិថិជននឹងទទួលបាន ការថែមជូននូវម៉ាយក្រូវ៉េវ Samsung ភ្លាមដោយឥតគិតថ្លៃ។ ការថែមជូននឹងត្រូវធ្វើឡើងរហូត ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦។ នៅរង់ចាំដល់ណាទៀត ទទួលបានទាំងម៉ាស៊ីនត្រជាក់ ដែលផ្តល់នូវផាសុកភាព និងរង្វាន់ដ៏អស្ចារ្យបែបនេះ!។

ម៉ាស៊ីនត្រជាក់ Samsung The Triangle អាចរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យត្រជាក់ថេរ រហូតដោយមិនចាំបាច់បិទបើកឬក៏កំណត់ សីតុណ្ហភាពចុះឡើង ដូច្នេះវាប្រើប្រាស់ថាមពល អគ្គីសនី កាន់តែតិចជាងមុន។ បច្ចេកវិទ្យា Digital Inverter ជំនាន់ថ្មីប្រើប្រាស់ ថាមពល ត្រឹមតែ ៣២% នៃការប្រើប្រាស់ថាមពលម៉ាស៊ីនត្រជាក់ធម្មតាមានន័យថាវាអាចសន្សំសំចៃ រហូតដល់ទៅ ៦៨%។ មុខងារនេះនឹងធ្វើឲ្យបន្ទប់ត្រជាក់លឿនជាងមុន ដោយសារ ដំណើរការក្នុងកម្រិតអតិបរិមាជាមួយនឹងល្បឿនកង្ហារត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដើម្បីបង្រ្គប់ ភាពត្រជាក់ក្នុងបន្ទប់។

អតិថិជនមិនបាច់បារម្ភពីភាពក្តៅស្អុះស្អាប់ទៀតនោះឡើយ ដោយគ្រាន់តែត្រូវការម៉ាស៊ីន ត្រជាក់មួយពីក្រុមហ៊ុន Samsung ប៉ុណ្ណោះ៕