(ភ្នំពេញ)៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន ២៩៧,៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨,៦៨១នាក់
ភ្ញៀវបរទេសផ្ទៃក្នុង ១៨,៧២១នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីកក្រសួងទេសចរណ៍។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៤.៦០៨ នាក់
* ខេត្តសៀមរាប ៤៦.៦២០ នាក់
* ខេត្តបាត់ដំបង ៤០.៤១៩ នាក់
* ខេត្តកំពត ៣៩.៨៧៩ នាក់
* ខេត្តកែប ១៦.១៨៧ នាក់
* រាជធានីភ្នំពេញ ១៥.៦៥៣ នាក់
* ខេត្តពោធិ៍សាត់ ១២.៧៦៩ នាក់
* ខេត្តកំពង់ស្ពឺ ១១.០៩៧ នាក់។
តួលេខខាងលើ មានការថមថយប្រមាណ ៦,៧៣% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀង ចលនា ទេសចរផ្ទៃក្នុងតែង មាន ការ ថមថយ ជាធម្មតា ។ប៉ុន្តែគោលដៅទេសចរណ៍នៃខេត្តព្រះសីហនុ នៅតែជាគោលដៅពេញនិយមដែលទទួលបានភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាងគេ ខណៈដែលខេត្តសៀមរាប ក៏បានទទួលភ្ញៀវទេសចរច្រើនផងដែរបន្ទាប់ពីមានបើកដំណើរការរមណីយដ្ឋានសំខាន់មួយចំនួន និងការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសជាបន្តបន្ទាប់។
ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air) បានភ្ជាប់ជើងហោះហើរពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងទៅខេត្តដាណាងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
ជាមួយការកំរើកឡើងវិញនូវអ្នកឆ្លងជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំក្រើនរំលឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕