(កណ្ដាល)៖ សង្កាត់ដើមមានក្រុងតាខ្មៅយកបានចំណាត់ថ្នាក់លេខ១ ទូទាំងក្រុងតាខ្មៅ លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយសមាជិក និងប្រជាពលរដ្ឋច្រើនលើសលប់បានបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី។
នាចុងសប្ដាហ៍នេះ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយសង្កត់ដើមមៀន បានចុះជួបសំណេះសំណាល ដោយមានការរៀបចំពិធីអាហារសាមគ្គីទាំង៦ភូមិ។
ស្ថិតក្នុងឱកាសដ៏អធិកអធមនេះ លោក ឈឿន សុចិត្ត បានថ្លែងថា ក្នុងនាមប្រធានក្រុមការងារសង្កាត់ដើមមៀន សូមថ្លែងអំណរគុណដល់ពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានទទួលអាសន:៨លើ៩ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាស្វិតស្វាញរបស់ពលរដ្ឋសង្កាត់ដើមមានស្ទើរទាំងអស់ដែលបានយល់ និងផ្ដល់សេចក្ដីទុកចិត្តមកចំពោះគណបក្សប្រជាជនកម្ពុជា។
លោកបន្តថា ក្នុងនាមជាប្រធានក្រុមការងារ លោកដាក់ទាំងចិត្តទាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងថវិកាក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ដើមមៀន ដោយបន្តរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបំផុត ជាពិសេសបន្តកសាងផ្លូវបេតុង វិហារឥស្លាម និងចូលរួមអភិវឌ្ឍន៍សង្កាត់ឲ្យរីកចម្រើនជានិរន្ត។
លោកបន្តទៀតថា «គណបក្សប្រជាជនកម្ពុជាយើង សន្យាហើយ គឺធ្វើ ធ្វើដោយស្នាមញញឹម ធ្វើដោយការទទួលខុសត្រូវខ្ពស់ មិនសន្យាហើយ ចោលដូចបក្សផ្សេងទេ។ ពិសេសនោះ គឺតួអង្គសំខាន់ដែលចាំបាច់ត្រូវបំរើពលរដ្ឋឲ្យបានល្អបំផុតនោះគឺ មេភូមិ, ស្មៀន, ចៅសង្កាត់ និងមេប៉ុស្តិ ត្រូវសហការគ្នាល្អក្នុងបំរើសេចក្ដីត្រូវការរបស់ពលរដ្ឋដោយក្ដីរីករាយ មិនត្រូវបង្កើតបញ្ហាដល់ពួកគាត់ជាដាច់ខាត»។
ប្រធានក្រុមការងារសង្កាត់ដើមមៀន បានអំពាវនាវស្នើសុំដល់ប្រជាពលរដ្ឋបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តទៀត នៅអំឡុងពេលការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត៕