(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួន ជនណាដែលយកបញ្ហាកូវីដបង្ហោះលេងសើចបំពុលបរិយាកាស ក្រោយឃាត់ខ្លួនអ្នកលេង Tik Tok ម្នាក់ http://fna.asia/88914cc
២៖ លោក កឹម សុខា មិនត្រូវបានចាប់ខ្លួនតាមសំណើទេ ប៉ុន្តែរងការព្រមានចំពោះការអនុវត្តផ្ទុយនឹងបម្រាមរបស់តុលាការ http://fna.asia/f5a5988
៣៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា http://fna.asia/7ab91fd
៤៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណសប្បុរសជន ដែលចូលរួមបរិច្ចាគថវិកាដើម្បីបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេស http://fna.asia/db4ecea
៥៖ ប្រមុខការទូតកម្ពុជា បញ្ចប់ទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ា ដោយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់គ្នាទៅវិញទៅមក http://fna.asia/1952981
៦៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ១៩ កើតឡើងសារជាថ្មីនៅក្នុងប្រទេស http://fna.asia/c4cbc2d
៧៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទូចឱ្យបញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ http://fna.asia/fc4b9f6
៨៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ http://fna.asia/871043b
៩៖ World Bank: សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ http://fna.asia/8f61892
១០៖ អតិផរណានៅកម្ពុជា ត្រីមាសទី១ កើនដល់អត្រា៥.៩% ខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយ http://fna.asia/84a389d