(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្តល់ឋានៈមន្រ្តីចំនួន៣៣នាក់ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌មានឋានៈស្មើអគ្គនាយករង។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ ព្រះករុណា សម្តេច ព្រះបាទ ព្រះនរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈមន្រ្តីចំនួន៥២នាក់ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដោយមិនទទួលប្រាក់បំណាច់ផងដែរ។
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖