(កណ្តាល)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ បានយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃនៅវត្ត ពាមមង្គល ស្ថិតនៅភូមិ ពាម ឃុំរកាកោងទី1 ស្រុកមុខកំពូល ខេត្ត កណ្ដាល ដេីម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
សូមជម្រាបថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោជ ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀន ព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃគឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
សូមបញ្ជាក់ថា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនជូនវត្តពាមមង្គល ខេត្តកណ្តាល មានដូចជា៖ ទៀនវស្សា ចំនួន១គូរ អង្ករចំនួន ១បេ, ទឹកសុទ្ធ ២កេស, ទឹកផ្លែឈេី ២កេស , ទឹកត្រីចំនួន ២យួរ, ទឹកស៊ីអីវ ចំនួន ២យួរ, ប៊ីចេង ២កញ្ចប់ , អំបិល ២គីឡូក្រាម , ស្ករ ស ២គីឡូក្រាម និងថវិកា ៨០ម៉ឺនរៀល៕