(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៨៨,៨៣២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣២,២៤៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤១,០៦១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៦,៧២៦នាក់
៤៖ អាយុ៥ឆ្នាំ ៤១០,២៦៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤២៨,១៧៤នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៤៩២,២០៧នាក់, ដូសទី៤ចំនួន ២,៩៤៧,៦៦៨នាក់ និងដូសទី៥ចំនួន ៣១៦,០៨៤នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕