(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៤ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី, ដឹកជញ្ជូនរក្សាទុក៦ករណី និងជួញដូរ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,១៩៣ករណី ឃាត់មនុស្ស ៧,៦០៨នាក់ (ស្រី៤៦០នាក់)៕