(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រគល់រថយន្តចំនួន០៣គ្រឿងជូនមូលនិធិជនពិការ សម្រាប់បម្រើការងារចុះផ្តល់សេវាជូនជនពិការនៅតាមសហគមន៍ ក្នុងខេត្តបាត់ដំបង និងខេត្តគោលដៅចំនួន៤ផ្សេងទៀត ។
តាមការលើកឡើងរបស់ប្រធានគម្រោងស្តារលទ្ធភាពពលកម្មរបស់អង្គការ ICRC គឺអង្គការមានបំណងរួមចំណែក ជាមួយមូលនិធិជនពិការ ក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយឧបសគ្គរបស់ជនពិការ ក្នុងការចូលរួមសកម្មភាពនានាក្នុងសង្គម។
រថយន្តទាំង៣គ្រឿងនេះ នឹងពង្រីកការងារចុះផ្តល់សេវាជួសជុលចល័ត ជូនដល់ជនពិការនៅខេត្តគោលដៅចំនួន៥ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ និងបន្ទាយមានជ័យ និងអាចពង្រីកទៅខេត្តនានាទៀតនៅពេលអនាគត។
លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ ICRC ដែលបានគាំទ្រលើគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទាតាំងពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន ហើយនៅតែជាដៃគូល្អក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការនៅកម្ពុជា៕