Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជីរាយនាមសប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា

02-07-2022 16:18

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានសប្បុរសជនបានប្រកាសបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។

ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕

ខាងក្រោមជាបញ្ជីរាយនាមសប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា៖

១៖ ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ
២៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ
៣៖ អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ
៤៖ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ
៥៖ អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
៦៖ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ
៧៖ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ
៨៖ អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
៩៖ កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ
១០៖ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ
១១៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
១២៖ លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ
១៣៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ
១៤៖ អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ

Update: ២ កក្កដា ២០២២, 1:15 PM / TOTAL: ១១លាន ៩៥ម៉ឺនដុល្លារ