(អូស្ត្រាលី)៖ សប្បុរសជនខ្មែរជាច្រើនរូប នៅទីក្រុងដាវីន ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដល់សហគមពលរដ្ឋខ្មែរ នៅទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលីនាពេលកន្លងមក។
ពិធីប្រគល់គ្រឿងឥស្សរិយយស និងមេដាយថ្នាក់មហាធិបឌិន្ទ និងថ្នាក់មហាសេនាបានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានលោក ចាន់ រតនា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងមានការចូលរួមពីលោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងសមាជិក សមាជិកមួយចំនួនផងដែរ៕