(ភ្នំពេញ)៖ លោកមេធាវី ស៊ុន លៀងហេង ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ TSENG, KUO-CHAN ជាអ្នកតំណាងឱ្យក្រុមហ៊ុន ភី អិន ធី ខូលអិលធីឌី PNT.CO.,LTD បានចេញលិខិតជូនឈ្មោះ សយ សុផល នាយកក្រុមហ៊ុន ម៉ាយឃល ឡូជីស្ទីក (ខេមបូឌា) ឱ្យចូលរួមដោះស្រាយលើករណីការកាប់ឆ្ការ និងការប្រមូលផលនិងអនុផលព្រៃឈើ និងការជូនដំណឹងឱ្យបញ្ឈប់ការកាប់ឆ្ការ និងការប្រមូលផលនិងអនុផលក្នុងតំបន់ព្រៃឡង់ ក្នុងគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភី អ៊ិន ធី ខូអិលធីឌី ដែលមានទីតាំង ស្ថិតនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារចាប់ពីថ្ងៃនេះតទៅ។
លិខិតរបស់លោក មេធាវី ស៊ុន លៀងហេង បានលើកឡើងថា «ក្នុងរយៈពេលចុងក្រោយនេះ មានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយអំពីសកម្មភាពកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ និងការដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់ទៅកាន់ក្រុមហ៊ុនក្នុងគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភី អិន ធី ខូអិលធីឌី ហើយសារព័ត៌មានទាំងនេះ បានចោទប្រកាន់ថាសកម្មភាពទាំងនេះ ធ្វើឡើងដោយសាមគ្គីគ្នា រវាងក្រុមហ៊ុន ភី អិន ធី ខូអិលធីឌី និងក្រុមហ៊ុន ម៉ាយឃល ឡូជីស្ទីក (ខេមបូឌា)៕
ខាងក្រោមនេះជាលិខិតរបស់មេធាវី ស៊ុន លៀងហេង: