(តាកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២ លោកវិជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំងលោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សស្រុក។
ក្នុងឱកាសនោះ លោកប្រធាន និងអនុប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង គណបក្សស្រុកឃុំ និងសាខាបក្សភូមិដែលបានសហការគ្នាយ៉ាងស្អិតរមួត រួបរួមគ្នាយ៉ាងសកម្ម អនុវត្តបានតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំគណបក្សក៏ដូចជា គោលការណ៍ណែនាំនានារហូតទទួលបានជ័យជម្នះ យ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះដោយទទួលបានអាសនៈជាមេឃុំទាំង១៤ ទូទាំងស្រុកទ្រាំង។
លោកប្រធាន និងអនុប្រធានបានបន្តថា ជ័យជម្នះនេះ កើតចេញីការជឿជាក់របស់បងប្អូនប្រជាលរដ្ឋចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ហើយក្នុងនោះក៏មិនអាចកាត់ផ្អាច់បានផងដែរ ពីការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានភូមិឃុំ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋជួយអន្តរាគមន៍ទាន់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក និងត្រូវការជំនួយ។
លោកប្រធាន និងលោកអនុប្រធាន បានផ្តាំផ្ញើក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង គណបក្សស្រុកឃុំសាខាបក្សភូមិ ឱ្យបន្តខិតខំឱ្យបានកាន់តែខ្លាំងថែមទៀតសំដៅធ្វើយ៉ាងណាយកជ័យជម្នះឱ្យកាន់តែធំធេងជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕