(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយសមត្ថកិច្ច ចាត់វិធានឲ្យបានម៉ឺងម៉ាត់ លើករណីចោរលួចកាត់ខ្សែភ្លើងនៅក្នុងក្រុងព្រះសីហនុ (កាត់តិច តែប៉ះពាល់ប្រយោជន៍ច្រើន)។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៣០ ខែកក្កដា លោក គួច ចំរើន សូមឲ្យអាជ្ញាធរមូល នគរបាលពាក់ព័ន្ធទាំងអស់ចាត់វិធានការលើបញ្ហាចោរលួចកាត់ខ្សែភ្លើក្នុងក្រុងព្រះសីហនុជាបទល្មើសធ្ងន់ធ្ងរ ទោះបីជាការលួចកាត់ខ្សែរភ្លើងវារឿងតូចតាចក៏ពិតមែន តែវាធ្វើឲ្យខាតប្រយោជន៍ធំក្នុងទីក្រុង ត្រូវងងឹតទាំងអស់ក្នុងតំបន់ដែលត្រូវចោរលួចកាត់ខ្សៃភ្លើងនោះត្រូវធ្វើការតខ្សែរភ្លើងឡើងវិញ។
ជាចុងក្រោយលោក គួច ចំរើន ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ចាត់ការឲ្យមានប្រសិទ្ធិភាពនៅលើរឿងនេះដើម្បី លែងឲ្យមានការលួចកាត់ខ្សែរភ្លើង និងប្រជាពលរដ្ឋក៏លែងពិបាករឿងដាច់ភ្លើង ពិបាកភ្លើងប្រើដោយសារតែការលួចកាត់ខ្សែភ្លើងនេះតទៀត៕