(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធ និងដំណើរការរៀបចំប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ពិធីនេះមានការចូលរួមលោកអភិបាលក្រុង ស្រុកទាំង៥ រួមទាំងចៅសង្កាត់ មេឃុំ នៃខេត្តព្រះសីហនុ ដែលបានរៀបចំឡើងនៅកាលពីរសៀលថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
នាឱកាសនោះលោក ម៉ាង ស៊ីណេត បានថ្លែងថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងណែនាំបន្តទៅរដ្ឋបាលឃុំ សង្កាត់ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានជ្រាបនិងយល់ដឹងពីការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក។
លោក ម៉ាង ស៊ីណេត ក៏បានកោតសរសើរចំពោះឃុំ សង្កាត់ ដែលបានធ្វើនាពេលកន្លងមកធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងជឿជាក់លើឃុំ សង្កាត់ ដែលជាតំណាងរបស់ពួកគាត់ដោយប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសធ្វើជាមេឃុំចៅ សង្កាត់ ក្នុងការជួយរកដំណោះស្រាយជូនដល់ពួកគាត់ នៅពេលដែលគាត់ត្រូវការទទួលសេវាសាធារណៈក្នុងមូលដ្ឋានរបស់អស់លោក លោកស្រីមេឃុំចៅសង្កាត់ ស្មៀន៕