(បាត់ដំបង)៖ លោក លឹម តុងហួត អនុប្រធានការងារគណបក្ស ចុះមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចូលរួមដោយក្រុមការងារអគ្គិសនី ខេត្តបាត់ដំបង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ចុះពិនិត្យទីតាំងសំណេីសុំដាក់ដាំបង្គោលភ្លេីងជូនប្រជាពលរដ្ឋ និងអតីតមន្រ្តីរាជការរស់នៅក្រុមទី៧ ភូមិវត្តគរ សង្កាត់វត្តគរ បានប្រេីប្រាស់ងាយស្រួលស្របតាមបច្ចេកទេស ដោយក្នុងនោះមន្ត្រីចុះមូលដ្ឋាន បានប្តេជ្ញារួមគ្នាអភិវឌ្ឍមូលដ្ឋានឱ្យមានភាពប្រសេីរឡើង។
លោក លឹម តុងហួត បានបន្ថែមថា ក្រុមការងារគ្រប់ថ្នាក់ នៃសង្កាត់វត្តគរ បានមេីលឃេីញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងមានការចូលរួុមសហការការជាមួយប្រជាពលរដ្ឋទាំងអស់ក្រុម៧ បានស្នេីសុំ និងបានការឯកភាពពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការអភិវឌ្ឍកាយបង្កេីតប្រព័ន្ធបង្ហូរទឹក ដាក់លូ និងរៀបចំដាក់ដាំបង្គោលបំពាក់ថាមពលអគ្គិសនីជូនប្រជាពលរដ្ឋ។
នាឱកាសនោះដែរ លោក លឹមតុងហួត បានឱ្យថា ចៅសង្កាត់វត្តគរ គឺលោក សុខ ឈឿក គ្រោងនឹងបង្កេីតទៅជាផ្លូវបន្ថែមទៀត ដេីម្បីប្រជាពលរដ្ឋរស់នៅកាន់តែមានផាសុខភាព។
ក្នុងនាមក្រុមការងារ លោក លឹម តុងហួត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំលោក សុខ លូ អភិបាលខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកប្រធានអគ្គិសនីខេត្តបាត់ដំបង ដែលបានជួយសម្រួល សហការ និងបង្កលក្ខណៈងាយស្រួលផ្តល់សេវាជូនប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត៕