(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រកាសចេញបទចម្រៀងថ្មី គឺបទ «Taste the Feeling» ដែលពាក់ពន្ធ័ជាមួយយុទ្ធសាស្រ្តទីផ្សារសកលយុទ្ធសាស្ដ្រទីផ្សារសកលថ្មី «ស្លាកសញ្ញាតែមួយ» ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីបង្រួបបង្រួម ក្រុមគ្រួសារ កូកា-កូឡា ឲ្យស្ថិតនៅក្រោមពាណិជ្ជសញ្ញា កូកា-កូឡា តែមួយក៏ដូចជាផ្តល់ភាពងាយស្រួល ដល់អតិថិជនដោយការផ្តល់ជម្រើសកាន់តែច្រើន និងផ្តល់ព័ត៌មានឲ្យកាន់តែច្បាស់នូវភាពខុសៗគ្នានៃផលិតផលដើម្បីពង្រឹងទស្សនៈមួយដែលថា ភេសជ្ជៈ កូកា-កូឡា គឺសម្រាប់មនុស្សគ្រប់រូប។
យុទ្ធសាស្រ្តនេះបានដាក់ឱ្យដំណើរការតាមរយៈ យុទ្ធនាការ «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ដែលជាយុទ្ធនាការប្រើប្រាស់គ្រប់រូបភាពសកម្មភាពសាមញ្ញប្រចាំថ្ងៃ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន នៅជុំវិញពិភពលោក ក៏ដូចជាផ្តល់នូវបទពិសោធន៍ និងអារម្មណ៍រីករាយដោយការទទួលទានភេសជ្ជៈ កូកា-កូឡា ត្រជាក់ ពិសេសស្របពេលជាមួយនឹងយុទ្ធនាការសាកលនេះ បទ «Taste the Feeling» ដែលផលិតឡើងដោយឌីជេ សិល្បករ និងផលិតករសញ្ជាតិស៊ុយអែត ក៏ដូចជាបេក្ខភាពពានរង្វាន់ Grammy លោក Avicii និងច្រៀងដោយលោក Conrad Sewell ជាតារាចម្រៀង និងអ្នកនិពន្ធទំនុកច្រៀងនៅរដ្ឋ Los Angeles មានដើមកំណើតនៅប្រទេសអង់គ្លេស ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តទីផ្សារសាកល «ស្លាកសញ្ញាតែមួយ»។ បទចម្រៀងនេះបញ្ចូលនូវបទពិសោធន៍បែបឌីជីថលថ្មី ជាមួយស្រទាប់ភ្លេងថ្មី (audio signature) បូករួមទាំងអារម្មណ៍គ្រប់កាលៈទេសៈផ្សេងៗគ្នា ពេលទទួលទាន កូកា-កូឡា ត្រជាក់។
ក្រុមហ៊ុន កូកា-កូឡា បានចាប់ដៃជាមួយក្រុមហ៊ុនតន្ត្រី Music Dealers ដើម្បីជ្រើសរើស សិល្បករឯករាជ្យដូចជា លោក Scott Fritz, Jeremy Bircher និង Josh Jones ដែលបានជួយនិពន្ធសាច់ភ្លេងនេះឡើង និងបានកែសម្រួលបន្ថែមដោយលោក Avicii ដែលជាដៃគូរសហការដ៏ជិតស្និតរបស់ក្រុមហ៊ុន កូកា-កូឡា។ លោក Joe Belliotti ប្រធានផ្នែកតន្ត្រី (Global Music) របស់ក្រុមហ៊ុន កូកា-កូឡា បានលើកឡើងថា «ទាក់ទងនឹងបទចម្រៀង «Taste the Feeling» យើងគ្រាន់តែយកនូវរូបមន្តបង្កើតបទចម្រៀងដ៏សាមញ្ញមួយ ប្រកបដោយអត្ថន័យ ហើយព្យាយាមបង្កើតជាបទភ្លេងបែប Pop មកបញ្ចូលគ្នា ហើយវាជាបំណងរបស់យើង ក្នុងការបង្កើតតន្ត្រីពិរោះ ដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នាស្រលាញ់ពេញចិត្ត ហើយនឹងបន្តស្តាប់បទនោះរាប់សិបឆ្នាំតទៅមុខ»។
គោលបំណងនៃការនិពន្ធបទចម្រៀងថ្មីនេះ គឺដើម្បីបង្កើតបទចម្រៀងមួយបទ ដែលអាចជំរុញការផ្សារភ្ជាប់អារម្មណ៍របស់អតិថិជន ជាមួយម៉ាកសញ្ញាក៏ដូចជាផ្សារភ្ជាប់ទាំងអតិថិជន ដែលបាននឹងកំពុងគាំទ្រ និងអ្នកដែលនឹងទទួលទាន កូកា-កូឡា នៅពេលខាងមុខ។ «Taste the Feeling» ឆ្លុះបញ្ចាំងនូវទិដ្ឋភាពគ្រប់បែបយ៉ាងនៃអារម្មណ៍ និងបទពិសោធន៍នៃការញុំា កូកា-កូឡា ព្រមទាំងភាពច្នៃប្រឌិតដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពសាមញ្ញ នៃការទទួលទានភេសជ្ជៈ កូកា-កូឡា មួយដបអាចធ្វើអោយបរិយាកាសធម្មតាមួយកាន់តែអ៊េម។
លោក Sewell បានផ្តល់ចំណាប់អារម្មណ៍ទៅនឹងបទចម្រៀងថ្មីនេះថា «បទនេះជាបទដែលផ្តល់អារម្មណ៍ល្អពេលស្តាប់ ដែលខ្ញុំគិតថាអ្នករាល់គ្នានឹងចូលចិត្ត ហើយចង់ទាញយកមកស្តាប់ ខ្ញុំពិតជាមានមោទនភាព ដែលមានបានបកស្រាយបទចម្រៀងមួយបទនេះ។ តួយ៉ាងដូចក្នុងអត្ថបទចម្រៀង គ្មានអ្នកណាម្នាក់អាចបញ្ឈប់ខ្ញុំបានទេ ពេលដែលខ្ញុំទទួលបាននូវរសជាតិនៃអារម្មណ៍ស្រស់ស្រាយ គ្មានអ្វីដែលអាចធ្វើឲ្យខ្ញុំមិនសប្បាយចិត្តនោះទេ និងឃ្លាមួយទៀត អារម្មណ៍ល្អទាំងក្នុងចិត្ត និងជីវិត នៅពេលដែលអ្នកឋិតនៅក្បែរខ្ញុំ បទចម្រៀងគួរឱ្យចាប់អារម្មណ៍ថ្មី ដែលបង្កប់នូវទស្សនៈសុទិដ្ឋិនិយម ធ្វើឲ្យយើងមានអារម្មណ៍ថារីករាយ នឹងចែករំលែកពេលវេលាដ៏ជិតស្និទ្ធពេលទទួលទាន កូកា-កូឡាត្រជាក់»។
លោក សួន ពិសិដ្ឋ ជាអ្នកនិពន្ធ និងតារាចម្រៀងមួយរូបបានផ្តល់ចំណាប់អារម្មណ៍ថា «នេះជាបទចម្រៀងដ៏គួរឲ្យទាក់ទាញ ពេញដោយភាពរីករាយ ដែលនាំមកនូវអារម្មណ៍សុទិដ្ឋិនិយម»។
គួរបញ្ជាក់ថា កូកា-កូឡា បានធ្វើឲ្យអតិថិជនចាប់អារម្មណ៍យ៉ាងខ្លាំងនឹងយុទ្ធនាការថ្មីរបស់ខ្លួន រសជាតិនៃអារម្មណ៍ស្រស់ស្រាយ ដែលត្រូវបានគេលើកមកនិយាយច្រើនជាង ១០០,០០០ដង នៅលើបណ្តាញសង្គម Twitter, Facebook និង Instagram ចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការដំបូងរបស់ខ្លួន នៅចុងខែមករាឆ្នាំ២០១៦នេះ បើយោងតាមទិន្នន័យ BrandWatch។ ចំណែកឯការប្រើ hashtag #TasteTheFeeling នៅលើបណ្តាញសង្គមវិញ វាត្រូវបានគេលើកមកនិយាយ ជិត ៩៥,០០០ដង និងចំនួននៃការមើលកើនឡើងជាង៧៥ពាន់លានដង។ ជាមួយគ្នានេះដែរ «Taste the Feeling» ត្រូវបានគេយកមកដាក់ឈ្មោះជាផ្លូវការសម្រាប់យុទ្ធនាការ នៃការប្រកួតពានរង្វាន់បាល់ទាត់ UEFA EURO ២០១៦ របស់ក្រុមហ៊ុន កូកា-កូឡា ហើយការប្រកួតនេះនឹងចាប់ផ្តើមនៅ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងប៉ារីស៕