(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចប់បញ្ហាមីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម និងណែនាំឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ ពិចារណាដាក់ការសម្អាតមីន ក្នុងកញ្ចប់ថវិកាជាតិ បើវិស័យឯកជនបរិច្ឆាគជួយ សម្តេចសូមអរគុណ

២៖ សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយមិនគិតថ្លៃ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះក្រសួងប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣ករណី

៤៖ សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងខែមិថុនា ចំណូលពន្ធដារ និងគយ ឡើងជិត៥០០លានដុល្លារ ស្របពេលតម្រូវការក្នុងស្រុក និងការនាំចូល មានការកើនឡើង

៥៖ សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួន ជនណាដែលយកបញ្ហាកូវីដបង្ហោះលេងសើចបំពុលបរិយាកាស ក្រោយឃាត់ខ្លួនអ្នកលេង Tik Tok ម្នាក់

៦៖ សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី០៩ ខែកក្កដាខាងមុខ ព្រះមហាក្សត្រនឹងយាងដាំកូនឈើ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំ

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និងការអភិវឌ្ឍ

៨៖ សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីជូនពលរដ្ឋដែលកាន់កាប់

៩៖ ព្រះរាជអាជ្ញាចោទប្រកាន់អ្នកលេង Tik Tok «ឈ្មោះ អ៊ូខុង» ដែលបំភ្លៃថា «មានអ្នកស្លាប់ដោយកូវីដនៅខេត្តកោះកុង» ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

១០៖ តុលាការកាត់ទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ តែទោសត្រូវព្យួរ

១១៖ ក្រសួងការបរទេសចិន៖ G7 គួរតែបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ទោះតាមទម្រង់ណាក្តី

១២៖ អង្គការ OPEC + បន្តរក្សាការជំរុញទិន្នផលប្រេងក្នុងខែសីហា ដូចអ្វីដែលបានសម្រេចពីមុន

១៣៖ ចិនជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវសកម្មភាពលួចតាមប្រព័ន្ធអ៊ីនធឺណេតដែលមានបំណងដ៏អាក្រក់

១៤៖ លោក ពូទីន បន្ទោសលោកខាងលិចថា កំពុងប្រើប្រាស់ប្រជាជនអ៊ុយក្រែន ក្នុងល្បែងភូមិសាស្រ្តនយោបាយ

១៥៖ សហរដ្ឋអាមេរិក ទទួលបរាជ័យក្នុងការធ្វើតេស្ត ប្រព័ន្ធមីស៉ីលល្បឿនលឿនជាងសំឡេង នៅកោះហាវ៉ៃ

១៦៖ តៃវ៉ាន់និយាយថា «សេរីភាពបានរលាយបាត់» ចំគម្រប់ខួប២៥ឆ្នាំ ក្រោយហុងកុងត្រឡប់ មកស្ថិតក្រោមប្រទេសចិនវិញ

១៧៖ លោក អឺដូហ្កាន់ ព្រមានថាតួកគី នៅតែអាចរារាំងស៊ុយអែត និងហ្វាំងឡង់ ក្នុងការចូលជាសមាជិករបស់ណាតូ

១៨៖ វិភាគអន្តរជាតិ៖ អត់ធ្មត់ និងស្ងប់ស្ងាត់, ហេតុអ្វីលោក ពូទីន ផ្លាស់ប្ដូរលឿនបែបនេះ?

- ព័ត៌មាន Fresh News Plus

១៖ អ្នកជំនាញអះអាងថា តម្រូវការ iPhone 14 នៅក្នុងប្រទេសចិន នឹងកើនឡើងទ្វេដង

២៖ Google ដាក់ចេញមុខងារ Switch to Android សម្រាប់ផ្ទេររាល់ឯកសារចេញពី iOS ទៅកាន់ Android


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)