(ភ្នំពេញ)៖ សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅថ្ងៃទី០១ ខែកក្កដា ឆ្នា២០២២ បានចុះជួបសំណេះសំណាល និងឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារអាមេរិច ជូនដល់សិស្សសាលាមធ្យមវិចិត្រសិល្បៈ ក្នុងការបង្កើតស្នាដៃថ្មី។
ពិធីប្រគល់ និងទទួល បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ហ៉ឺ វីរៈ រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅសាលាមធ្យមវិចិត្រសិល្បៈ។
សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ក៏ជួយសម្ភារផ្នែកល្ខោនបាសាក់ និងទិញម៉ូតូចំនួន ១គ្រឿង និងកង់ចំនួន ៤០គ្រឿង សម្រាប់ចែកជូនដល់សិស្ស ដែលមានជីវភាពក្រីក្រខ្វះខាតក្នុងពេលសិក្សា។ ចំណែកឯ លោកបណ្ឌិត ហ៉ឺ វីរៈ បានឧត្ថម្ភសិស្សសាលាមធ្យមវិចិត្រសិល្បៈ ចំនួន ១លានរៀលផងដែរ។
សូមជម្រាបថា នៅក្នុងកម្មវិធីទទួលស្វាគមន៍ គណៈប្រតិភូសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ក៏មានការសម្តែងរបាំបុប្ផាលោកីយ៍ របាំបេះក្រវ៉ាញ និងល្ខោនបាសាក់ រឿងសង្ខ័សិល្ប៍ជ័យ ពីសិស្សសាលាមធ្យមវិចិត្រសិល្បៈទៀតផង៕