(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាត់តាំងជាបេសកជនពិសេសតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន។
ពិធីចូលកាន់តំណែងប្រធានាធិបតីហ្វីលីពីន បានប្រព្រឹត្តទៅនៅសារមន្ទីរជាតិវិចិត្រសិល្បៈ ក្នុងរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោក៕