(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលរថយន្ត និងម៉ូតូ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា សុខ ហុង។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា សុខ ហុង ដែលបាននាំយកជារថយន្ត Ford ឆ្នាំ២០២៣ ចំនួន ១គ្រឿង និងម៉ូតូហុងដាសេរីឆ្នាំ២០២៣ ចំនួន ១០គ្រឿង ប្រគល់ជូនមកស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ បម្រើផលប្រយោជន៍អង្គភាព ជាពិសេសប្រើប្រាស់សម្រាប់ការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាកិច្ចបញ្ចប់ លោកស្នងការ សូមជូនពរដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមានសុខភាពល្អ ជាពិសេសកាន់តែជោគជ័យ និងរីកចម្រើន លើការប្រកបអាជីវកម្មគ្រប់ប្រភេទ៕