(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយសាលាខេត្ត ដែលបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ រៀល ដើម្បីជួយសម្រួលបន្ទុកថ្លៃព្យាបាលដល់ក្រុមគ្រួសារលោក នង ឌីណារ៉ា និងបានជូនពរកូនស្រីរបស់លោកឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ៕