(អាមេរិក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា បានទៅដល់ទឹកដី ប្រទេសវៀតណាមហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅទីនោះ។ ការបំពេញទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលអាមេរិកលើកនេះ ក្នុងគោលដៅពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅអាស៊ី ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ក្រោយពីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក នឹងទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំ G7 រួមទាំងទៅទស្សនកិច្ចដែលមិនធ្លាប់មាន នៅកោះ ហ៊ីរ៉ូហ្ស៊ីម៉ា ។ លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបំផុត ដែលទៅទស្សនកិច្ចនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ក្នុងរយៈពេលជិត១០០ឆ្នាំ របស់ប្រមុខដឹកនាំកំពូលរបស់អាមេរិក មិនដែលធ្លាប់មាន ចាប់តាំងពីអាមេរិក បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែទៅលើកោះនេះ៕