អគារពុទ្ធិកសិក្សា និងសមិទ្ធផលនានា ក្នុងវត្តសន្សំកុសល នឹងសម្ពោធឆ្លងជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដាខាងមុខ
01-07-2022 12:58
(ភ្នំពេញ)៖ អគារពុទ្ធិកសិក្សា និងសមិទ្ធផលនានា ក្នុងវត្ដសន្សំកុសល ស្ថិតនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នឹងប្រារព្ធពិធីបុណ្យសម្ពោធឆ្លងអបអររយៈពេល៣ថ្ងៃ ចាប់ពី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។
ដោយឡែក ពិធីសម្ពោធឆ្លងជាផ្លូវការនោះ នឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕