Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Krispy Kreme ជានំដូណាត់ម៉ាកល្បីពីសហរដ្ឋអាមេរិក បើកសម្ពោធជាផ្លូវការនៅកម្ពុជា

22-05-2016 22:01

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ គ្រីស្ពីគ្រីម (Krispy Kreme) ដែលជាម៉ាកដ៏ល្បីពីសហរដ្ឋអាមេរិក បានបើកសម្ពោធជាផ្លូវការហើយនៅកម្ពុជា ដែល​ទទួល​បាននូវ​ការគាំទ្រខ្ពស់ពីអតិថិជនហួសពីការរំពឹងទុកទៅទៀត។

Krispy Kreme ត្រូវបាននាំចូលដោយក្រុមហ៊ុន EFG ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia ដែលសព្វថ្ងៃ Krispy Kreme មានជាងហាង ១០០០ ហាងក្នុងប្រទេសចំនួន ២៧ ហើយកម្ពុជា ជាប្រទេសទី២៧ ដែលទទួលបានសិទ្ធិយកមក ដាក់លក់ជូនប្រជាជនកម្ពុជា ឲ្យទទួលបាននូវរសជាតិ បទពិសោធន៍ និងវប្បធម៌ចែករំលែកដែលនុំដូណាត់ Krispy Kreme នឹងផ្តល់ជូន។

នំដូណាត់ អាចបរិភោគជាអាហារសម្រន់ គ្រប់ពេលវាលា ទាំងព្រឹកថ្ងៃ និងល្ងាច ជាពិសេស ជាអាហារសម្រន់ដ៏សាកសមសម្រាប់កិច្ចប្រជុំ ឬកម្មវិធីផ្សេងៗ។ ក្នុងកម្មវិធីនេះ ក្រុមអ្នកសារព័ត៌មាន ក៏មានឱកាសភ្លក់រស់ជាតិថ្មី នៃនំដូណាត់ក្ដៅៗ ដែលទើបតែចេញពីម៉ាស៊ីនចម្អិនផងដែរ។

គួរបញ្ចាក់ផងដែរថា ហាងនំដូណាត់ Krispy Kreme ដែលជាកូនទី៦ របស់ក្រុមហ៊ុន EFG បន្ទាប់ពី៥ម៉ាកផ្សេងទៀត ដូចជា ខូស្តា ខូហ្វី (Costa Coffee)  ឌឹ ភីហ្សា ខមផេននី (The Pizza Company) ប៊ីប៊ីឃ្យូ ឈិកខិន (BBQ Chicken) ស្វេនស្សិន (Sweensen’s) និងដេរី ឃ្វីន (Dairy Queen)។ Krispy Kreme មានអស័យដ្ឋាននៅកែងផ្លូវលេខ៣០២ និង៥១ (ផ្លូវប៉ាស្ទ័រ) បឹងកេងកង់១ រាជធានីភ្នំពេញ ហើយមានគម្រោង ពង្រឹងឲ្យបាន១០ហាង ក្នុងរយៈពេល៥ឆ្នាំនេះ៕