(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានប្រទានរាជសារជូនពរដល់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាសខួបកំណើត គម្រប់៨២ឆ្នាំ ឈានចូល៨៣ឆ្នាំ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ គឺជាខួបគម្រប់៨២ឆ្នាំ ឈានចូល៨៣ឆ្នាំ របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅខេត្តព្រៃវែង។
សម្តេចជាប្រធានរដ្ឋសភាជាតិ នៃកម្ពុជា តាំងពីឆ្នាំ២០០៦ដល់សព្វថ្ងៃ។ សម្តេច ហេង សំរិន ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាមមកពី គណបក្សប្រជាជនកម្ពុជា៕
ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនពរសម្តេច ហេង សំរិន៖