(កូរ៉េខាងត្បូង)៖ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង បានធ្វើដំណីរពីទីក្រុង សេអ៊ូល ទៅកាន់ទីក្រុង ក្វាងជូ បំណងដើម្បីជួបសំណេះសំណាល និងពន្យារសុពលភាពលិខិតឆ្លងដែន និងឯកសារចាំបាច់មួយចំនួនទៀត ជូនដល់ប្រជាពលរដ្ឋ និងពលករខ្មែរដោយឥតគិតថ្លៃ។
ជាមួយគ្នានេះដែរ ឆ្លៀតពេលកំពុងពន្យារសុពលភាពលិខិតឆ្លងដែន ជូនបងប្អូនប្រជាពលរដ្ឋខែ្មរដែលកំពុង រស់នៅ ធ្វើការ និងសិក្សា នៅក្រុងក្វាងជូ លោក ឡុង ឌីម៉ង់ រួមជាមួយមន្ត្រីទូត បានទៅសួរសុក្ខទុកបងប្អូនពលករ ដែលមានគ្រោះថ្នាក់ការងារ២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមមាន ១.លោក ឆូយ សារិទ្ធ ដែលបានបែកប្រអប់ជើង ដោយសាររថយន្តបើកកិន និង២.លោក វិច សុដារ៉ាវុធ គ្រោះថ្នាក់បាក់ជើងទាំង២ ដោយសារដែកកប៉ាល់ធ្លាក់លើ។
ក្នុងនោះ លោក ឡុង ឌីម៉ង់ ក៏បាននាំយកថវិការឧបត្ថម របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោក ហ៊ុន ម៉ាណែត ជូនលោក ឆូយ សារិទ្ធផងដែរ ៕