Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តរតនគិរី សហការជាមួយគម្រោងគិរី បិទសិក្ខាសាលាការងារសហគមន៍ដើម្បីយុទ្ធនាការសុខភាព

30-06-2022 16:12

(រតនគិរី)៖ បន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃគឺថ្ងៃទី២៩-៣០ ខែមិថុនា មន្ទីរសុខាភិបាលខេត្តរតនគិរី សហការជាមួយគម្រោងគិរី (Kiri) ត្រូវបានបិទបញ្ចប់សិក្ខាសាលាការងារសហគមន៍ ដើម្បីយុទ្ធនាការសុខភាពនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី និងកញ្ញា ផល្លា (Sooyeon) ប្រធានគម្រោងគិរី (Kiri) ព្រមទាំងសហការី លោក លោកស្រីមកពីបណ្តាសហគមន៍នានាផងដែរ។

មានមតិក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណដល់គម្រោងគិរី (Kiri) គាំទ្រថវិកាដោយកយកា (Koica) ដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងវិស័យសុខភាពមាតា និងទារកក្នុងសហគមន៍ភូមិភាគឦសាន នៃខេត្តរតនគិរី និងមណ្ឌលគិរី។

លោកបន្តថា «សិក្ខាសាលានេះគឺជួយបណ្តុះបណ្តាលធនធានមនុស្សឲ្យចេះប្រើសម្ភារបរិក្ខា និងខិតខំលើកឡើងនូវបញ្ហាដែលកើតមាននៅក្នុងសហគមន៍ ដើម្បីជាព័ត៌មានសម្រាប់គម្រោងក្នុងការពិភាក្សាគ្នាជាមួយមន្ត្រីសុខាភិបាល ដាក់ចេញនូវផែនការបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍»

សូមបញ្ជាក់ថា គម្រោងគិរី (Kiri) អនុវត្តគម្រោងពីឆ្នាំ២០១៩-២០២៣ ថវិកាសរុប ៧,០០០,០០០USD (PMC Budget+Koica Budget), ភ្នាក់ងារអនុវត្តន៍គម្រោង Good Neighbors&SoonChunHyang University Medical Center៕