(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោកស្រី YEON Kyung Sim នាយិកាមូលនិធិប៊ូសានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Director of Busan Foundation for International Cooperation - BFIC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើ វិស័យវប្បធម៌។ ជំនួបនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កិច្ចសហប្រតិបត្តិការលើផ្នែកភាពយន្ត ដែលពីឆ្នាំ២០២១ BFIC បានផ្តល់ការហ្វឹកហាត់ផ្នែកភាពយន្តដល់អ្នកផលិតភាពយន្តកម្ពុជាវ័យក្មេង ហើយក៏អាចបន្តគម្រោងទៅឆ្នាំបន្តទៀត។ ជាមួយគ្នានេះដែរ គណៈប្រតិភូក៏បានស្នើកិច្ចសហការ ស្វែងរកលទ្ធភាព នៃគម្រោងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅកម្ពុជា។
ជាកិច្ចឆ្លើយតប លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍ ហើយបានណែនាំជាអនុសាសន៍ ដើម្បីពិភាក្សាក្នុងផ្នែកបច្ចេកទេសស៉ីជម្រៅរវាងភាគីទាំងពីរ ឈានទៅរកចំណុចរួមហើយមានផលប្រយោជន៍ទាំងសងខាង៕