(ស្រីលង្កា)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មានមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយទឹកជំនន់និងបាក់ដីនៅប្រទេសស្រីលង្កា បានកើនឡើងដល់៧១នាក់ហើយ ហើយមនុស្សចំនួនជាង១២៧នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ។
ក្រុមជួយសង្គ្រោះរបស់រាជរដ្ឋាភិបាល បាននឹងកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿង ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅជាប់គាំងដោយសារករណីទឹកជំនន់។ ចំណែកភ្លៀងជាច្រើនមេ នៅតែបន្តធ្លាក់ឥតឈប់ឈរ។ រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រ បានជួយសង្គ្រោះប្រជាពលរដ្ឋ ប្រមាណជាង៣០០,០០០នាក់ ចេញពីតំបន់ដែលរងគ្រោះដោយទឹកជំនន់៕