(កំពត)៖ លោក មាន សុភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ដឹកនាំប្រារព្ធមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១ - ២៨មិថុនា២០២២)។
នៅក្នុងកម្មវិធីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងបូកគោ បានឡើងអានសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតេជោ ថ្លែងក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃសម្ដេចតេជោ ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ទទួលបាននូវការគាំទ្រ និងកោតសរសើរពីគ្រប់ទិសទី ដែលបានបង្ហាញពីឧត្តមភាពក្នុងការបន្តគ្រប់គ្រង និងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តទៀត ដោយរក្សាបាននូវសន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គួរជាទីមោទនភាពជាតិយ៉ាងក្រៃលែង ជាពិសេសការបន្តរក្សានូវកិច្ច សហប្រតិបត្តិការជាមួយគណបក្សហ៊្វុនស៉ិនប៉ិច ក្នុងភាពជាគណបក្សដៃគូនៃសម្ព័ន្ធភាពជាប្រពៃណដើម្បី ការពារឧត្តមប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយម៕