(បាត់ដំបង)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធាន ក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំ អន្លង់វិល និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារ បានយកអំណោយដែលជាមូលនិធិ សប្បុរសធម៌របស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្ត បាត់ដំបង ដល់តាមផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និង គ្រួសារដែល មានសមាជិកស្លាប់ ស្ថិតនៅក្នុងឃុំ រកាចំនួន៤៨គ្រួសារ និងសម្ភារៈ មួយចំនួនផេ្សងទៀតអស់ ថវិកាសរុបចំនួន ១៧,៤០០,០០០រៀល ។
នាក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពល រដ្ឋរស់នៅក្នុងឃុំរកានិងបានផ្តាំផ្ញើរការសួរសុខទុកពីសំណាក់ សម្តេចក្រឡាហោម ស ខេ និងលោកជំទាវ ហើយជានិច្ចជាការ សម្តេចក្រឡាហោម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូដល់សុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។
បន្ទាប់មកលោកឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យ ការសាងសង់ទីស្នាក់ការ គណបក្សប្រជាជនឃុំរកា ដែលកំពុងដំណើរការសាងសងបាន៩៥% ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេច ក្រឡាហោម ស ខេង ស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕