Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលមីកញ្ចប់របស់ក្រុមហ៊ុនខេមកូ ប្រាឌើរ ឯ.ក

29-06-2022 15:32

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលមីកញ្ចប់មានរសជាតិជាច្រើនដូចជា សាច់មាន់ ស៊ុត សាច់ជ្រូក បង្គា សាច់ និងមីសួម៉ាក Koreno របស់ក្រុមហ៊ុនខេមកូ ប្រាឌើរ ឯ.ក។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ក្រុមហ៊ុនរបស់លោក លោកស្រី បានទទួលសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ម៉ាកនេះ ក្នុងការផលិត នាំចូល ចែកចាយ ដាក់តាំង ឬផ្សព្វផ្សាយ ចំពោះទំនិញដែលជាកម្មវត្ថុ នៃការចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ជាស្វយ័តប្រវត្តិ ដូចមានចែងក្នុងមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ដែលបានយោង»

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖