(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ជានិច្ចជាកាល តែងតែបានគិតគូរអំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត គ្រប់ពេលវេលា និងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់មូលដ្ឋាន ឱ្យយកចិត្តទុកដាក់ អំពីទុក្ខកង្វល់នឹងជីវភាពរបស់ប្រជាពលរដ្ឋ បើចំណុចណាដែលអាជ្ញាធរមូលដ្ឋាន មិនមានលទ្ធភាពក្នុងការដោះ ស្រាយ លោកសុំឲ្យរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីចុះដោះស្រាយជូនគាត់អោយបានទាន់ពេលវេលា។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោក អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលកំពុងជួបការខ្វះ ខាតក្នុងជីវភាព និងមានជំងឺ គ្មានលទ្ធភាពព្យាបាល ខណៈនោះលោកអភិបាលខេត្តក៏បានចាត់ឲ្យក្រុមយុវជនគណបក្សដឹកនាំដោយលោក ឈៀង ថារិទ្ធ ប្រធានក្រុមការងារយុវជនគណបក្ស នាំយ កនូវគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅផ្ដល់ជូនពលរដ្ខភ្លាមៗដែរ។
សកម្មភាពមនុស្សធម៌ និងប្រកបដោយព្រហ្មវិ ហារធម៌ របស់លោកអភិបាលខេត្ត ដែលលោកជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារបស់ខេត្តផងនោះ បានធ្វើឲ្យទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់ ទាំងក្នុងនាមជាអភិបាលខេត្តមនុស្សធម៌ផង និងគោរពស្រឡាញ់ក្នុងនាម លោ កជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាផងដែរ។
នាឱកាសនោះផងដែរ តាមរយៈក្រុមយុវជនរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានយកអំណោ យផ្ដល់ជូនពួកគាត់ថ្ងៃនេះ ពួកគាត់បានលើកដៃប្រណម ជូនពរសព្វសាធុការដល់ក្រុមការងារ ពិសេសជូនពរដល់ លោកអភិបាលខេត្ត ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន និងជោគជ័ យគ្រប់ការងារ។
គ្រឿងឧបភោគ បរិភោគ ដែលបានយកទៅផ្ដល់ជូនដល់ពលរដ្ឋទាំង១០គ្រួសារខាងលើនេះ មានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន។ ដោយឡែក លោកយាយ លោកតា ចាស់ ជរា និងមានជំងឺប្រចាំកាយផងនោះ ទទួលបានថវិកាសម្រាប់ទិញថ្នាំព្យាបាល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕