(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាពិភាក្សាមួយស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។
វេទិកាពិភាក្សានេះ ប្រព្រឹត្តឡើងក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្តាញសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កន្លងមក។
កិច្ចសន្ទនានេះ ធ្វើឲ្យឃើញនូវតម្លាភាព និងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជារដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ខ្ពស់លើ ការផ្តល់សេវាយុត្តិធម៌សាធារណៈ។
សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖