(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) រងរបួសធ្ងន់ ៧នាក់ (ប្រុស) និងរបួសស្រាល៤នាក់ (ប្រុស) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច ចំនួន៥គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់២នាក់), ស្រវឹង ១លើក, មិនប្រកាន់ស្តាំ ៣លើក, កត្តាយានយន្ត ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់៦នាក់ ) ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៣០១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤២៨គ្រឿង និងពិន័យសរុប ១,៨៧៣គ្រឿង ៕