សាលាអន្តរជាតិ American Bridge រៀបចំការប្រកួតកីឡាបាល់ទាត់ប្រចាំសាលារបស់ខ្លួន
22-05-2016 10:23
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី០២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សប្តាហ៍ទី០៨ រវាងសាខា និងសាខា នៅទីលាន។
ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាង U13 សាខាទី ០១ ប្រកួតជាមួយ U13 សាខាទី១៤ និង U13 សាខាទី០៤ ប្រកួតជាមួយ U13 សាខាទី១១។ ចំណែកពេលរសៀលគឺមាន U19 សាខាទី០១ ប្រកួតជាមួយ U19 សាខាទី០៨ និង U19 សាខាទី១១ប្រកួតជាមួយ U19 សាខាទី១៣ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។
សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស ទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕