(អាមេរិក)៖ គណៈកម្មាធិការគណបក្សប្រជាជននៅសហរដ្ឋអាមេរិក កាលពីថ្ងៃអី២៥ ខែមិថុនា ឆ្នាំ២០២២ បានប្រារព្ធខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ទីក្រុងជែកសិនវៀល រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ពិធីនេះធ្វើឡើងនៅគេហដ្ឋាន លោក កឹម ច័ន្ទដារ៉ា ដោយមានសមាជិក សមាជិកាចូលរួមចំនួន ៥០នាក់ ប្រកបដោយក្តីសប្បាយរីករាយ និងសាមគ្គីភាព។
សូមបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ ស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់ពី ថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមាន អត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា៕