(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនព័ត៌មាន និងការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបន្ដអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា។
ក្នុងសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន គ.វ.ក-១៩ បានបញ្ជាក់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ឬដល់វេនចាក់វ៉ាក់សាំងដូសជំរុញជាបន្ដបន្ទាប់ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងមណ្ឌលសុខភាពនៅទូទាំងប្រទេស។
ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖