Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការរងយោធាខេត្តកំពត លោក កែវ សុភា បើករថយន្ត​ទៅបុកគុល​​ខ្វិត បណ្តាលឲ្យ​ស្លាប់ នៅស្រុក​កណ្តាលស្ទឹង (Video Inside)

22-05-2016 08:36

(កណ្តាល)៖ លោក កែវ សុភា មេបញ្ជាការរងយោធាខេត្តកំពត និងត្រូវជាបង​បង្កើតរបស់លោក កែវ សុផល មេបញ្ជាការអាវុធហត្ថខេត្តកំពត បានស្លាប់នាយប់មិញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីលោក បានបើកថយន្តទៅបុកគល់ដើមខ្វិត សង្ស័យស្ថិតក្នុងសភាពងងុយដេកខ្លាំង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣៖៣៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុច ភូមិអូអណ្ដូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ ម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2A-2489 បើកបរដោយឈ្មោះ កែវ  សុភា ភេទប្រុស អាយុ
៣៤ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត បានបើកបរក្នុងទិសដៅពី ក្រុងតាខ្មៅទៅខេត្តកំពត (ពីកើតមកត្បូង) ហើយក៏ជ្រុល​ចង្កូតទៅ​បុកគល់ខ្វិត​នៅក្បែ​រ​ផ្លូវតែម្ដង។

ករណីនេះបណ្ដាលឲ្យ អ្នកបើកបរស្លាប់​នៅកន្លែងកើតហេតុ ដោយជនរង​គ្រោះ​បើកបរ​តែម្នាក់ឯង។ ចំណែករថយន្តត្រូវ​បានកម្លាំង ជំនាញយកមករក្សាទុក​នៅអធិការដ្ឋាន​រង់ចាំសាច់​ញាតិមកទទួល៕