(ហ្សាការតា)៖ មនុស្ស៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) ស្ថិតនៅភាគខាងជើងខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ ដោយមិនមានការប្រកាសអាសន្នទុកជាមុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះ ប្រជាជនរស់នៅក្បែរនោះត្រូវបានជម្លៀសចេញ ហើយការខូចខាតនានា មិនទាន់ត្រូវបានបូកសរុបនោះទេ៕