Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

28-06-2022 14:51

(ព្រះសីហនុ)៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណបក្ស ២៨ មិថុនា ១៩៥១-២០២២ ធ្វើនៅស្នាក់ការគណបក្ស សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ បានធ្វើឡើងក្រោមអធិបតីភាពលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តព្រះសីហនុ, លោក សំរិទ្ធ ភុំ អនុប្រធានប្រចាំការ គណបក្សខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អនុប្រធានគណបក្សខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស ក្រុមការងារបក្ស ក្រុង សង្កាត់ សមាជិក សមាជិការបក្ស។

ក្នុងឱកាសនោះ លោក គួច ចំរើន ប្រធានគណបក្សខេត្ត បានឡើងអានសារលិខិតរបស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២។

លោក គួច ចំរើន បានបញ្ជាក់ក្នុងសារលិខិតនេះ ពីភាពខ្លាំងខ្លាក្នុងការដឹកនាំ និងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំបក្សថ្នាក់កំពូលៗ និងការលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការរំដោះជាតិកសាងការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានស្វែងរក សន្តិភាពតាមគោលនយោបាយឈ្នះឈ្នះ ជូនប្រទេសជាតិនិងប្រជាជនបានទទួលជោគជ័យពេញលេញបរិបូណ៍៕