(ភ្នំពេញ)៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋបានដាក់សំណួរ និងដាក់ការសង្ស័យកាន់តែខ្លាំងឡើងៗ ចំពោះការផ្សាយរបស់វិទ្យុអាស៊ីអាសេរី ជាភាសាខ្មែរហាក់ដូចជា មិនស្របតាមគោលការណ៍ ដោយការផ្សាយលំអៀងរបស់វិទ្យុអាស៊ីសេរី ត្រូវបានគេមើលឃើញថា បច្ចុប្បន្នបាននឹងកំពុងធ្វើឲ្យខ្មែរបែកបាក់គ្នាសារជាថ្មី។ អ្នកប្រឆាំងនិយម និងមេបក្សសង្គ្រោះជាតិបន្តយកវិទ្យុអាស៊ីសេរី ជាវេទិកាដើម្បីផ្សព្វផ្សាយមនោគមវិជ្ជានយោបាយរបស់ខ្លួន និងជាឧបករណ៍ជេរទិតៀនរដ្ឋាភិបាល។

លិខិតបញ្ចេញទស្សនៈរបស់បងប្អូនពលរដ្ឋខ្មែររស់នៅ សហរដ្ឋអាមេរិក ចំនួន៥ទំព័រ ដែលបង្ហោះនៅលើ Facebook ឈ្មោះ Stanley Noringor នាយប់ថ្ងៃទី២១ ខែឧសភានេះ បានដាក់សំណួរងឿងឆ្ងល់ថា ហេតុអ្វីបានជាវិទ្យុអាស៊ីសេរី បែរជាក្លាយទៅវិទ្យុដែលដើរតួនាទី​បំរើគណបក្សប្រឆាំង និងផ្សាយព័ត៌មានថា កម្ពុជាអាក្រកក់ និងដែលខុសពីការពិតនៅកម្ពុជានាបច្ចុប្បន្ននេះ។

លិខិតបញ្ចេញទស្សនៈរបស់បងប្អូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក