(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត និង សមាជិកក្រុមការងារមូលដ្ឋានគណបក្សប្រជាជនជនកម្ពុជាមួយចំនួនទៀត នាថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះចែកអំណោយជូនប្រជាពលរដ្ឋ និងត្រួតពិនិត្យផ្លូវជួសជុលមួយ នៅឃុំចំនួន២ ក្នុងខេត្តព្រៃវែង ។

លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង និងបាននាំយកនូវថវិកា ដែលជាអំណោយបស់ លោក នេត សាវឿន និងភរិយា ព្រមជាមួយសម្ភារមួយចំនួនរួមមាន ប៊ីចេង,កន្សែង, ប្រេងកូឡា ចែកជូនស្រីឆ្លងទន្លេចំនួន៥នាក់ និងគ្រួសារសពមួយគ្រួសារ។

ក្រៅពីនោះ លោក និងក្រុមការងារក៏បានចុះពិនិត្យស្ថានភាពផ្លូវ ដែលទើបជួសជុលហើយជាស្ថាពរប្រវែង ៨០០ម៉ែត្រ និងសកម្មភាពលើកទំនប់ប្រវែង ៧៦ម៉ែត្រ និងការដាក់លូចំនួន ១២កង់ ស្ថិតនៅក្នុងឃុំជាខ្លាង ខេត្តព្រៃវែង។ រីឯសកម្មភាពមួយទៀត គឺបានចុះទៅពិនិត្យកន្លែងចាក់ដី និងកាយដាក់លូជូនប្រជាពលរដ្ឋនៅក្នុងឃុំគោកគង់កើត។ ជាងនេះទៅទៀត លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ សមាជិកបក្សមានជំងឺម្នាក់ផងដែរ៕